ការសរសេរ លិខិតចូលរួមរំលែកទុក្ខ

យើងបានរៀនសរសរលិខិតចូលរួមរំលែកទុក្ខ​នៅក្នុងថ្នាក់ខ្មែរ ហើយនេះជាលិខិតមួយសម្រាប់មិត្តភក្តិរបស់ខ្ញុំ។

We learn how to write letter of condolence in Khmer class and this is my letter to my friends.

លិខិតចូលរួមរំលែកទុក្ខ

ជូនចំពោះ
លឿង ផូស្រីនាង

ក្នុងនាមបងផ្ទាល់ ជាមិត្តភក្ដិជិតស្និទ្ធ និងជាបងប្រុសផ្ទាល់ បងសូមសម្ដែងនូ​វសេចក្ដីសោកស្ដាយយ៉ាងធំធេង ចំពោះការបាត់បង់លោកយាយជីដូនជាទីស្រឡាញ់របស់ប្អូន។ គ្រាន់តែលឺដំណឹងសោកសៅនេះភ្លាម បងមានអារម្មណ៍ក្រៀមក្រំយ៉ាងក្រៃលែង។ បងយល់ពីអារម្មណ៍ពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់របស់យើង។ បងសូមចែករំលែកទុក្ខ រំលែកសេចក្ដីទុក្ខសង្រេងជាមួយក្រុមគ្រួសាររបស់ប្អូន។

ភ្ជាប់មកជាមួយនឹងលិខិតនេះដែរ បងសូមផ្ងើររូបភាពប្អូនជាមួយនឹងជីដូនដែលបានថតនៅក្នុងវត្ត។ សូមព្រលឹងលោកយាយ អញ្ជើញទៅកាន់សុគតិភពកុំបីខាន។

សូមមិត្តទទួលនូវការរាប់អានពីរូបបងផ្ទាល់។

សេចក្ដីគួរពុំគួរ សូមប្អូនអភ័យទោស។

 

ភ្នំពេញ, ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៦
មិត្តភក្ដិ

 

វៃ វុទ្ធី

Leave a Reply

Your email address will not be published. Required fields are marked *