My Khmer Poem

ចំណងជើង: ​ស្រណោះ

(បទព្រហ្មគតិ)

ស្រណោះស្រែវាល​ស្រូវ                ដែល​ធ្លាប់​នៅ​កាល​ពី​តូច

ស្រណោះចាប​យំ​​ហ៊ូច ​​​​​​​​​​​​                  សម្លេង​កួចពីរោះក្រៃ។

ស្រណោះ​ប្រឡាយស្រែ                ដែល​ធ្លាប់​ហែល​លេង​ភក់ដី

ស្រណោះកាលបង់ត្រី                   ធ្វើចំណីប្រឡាក់ដែរ។

ស្រណោះកាលឃ្វាលគោ              ជិះ​កង់​ហ៊ូ​ពេញវាលស្រែ

ស្រណាេះគ្រាប់​ស្រូវ​ផ្លែ                   ភ្ជួរ​រាស់​ដែរព្រោះចុង​ក្រោយ។

ស្រណេាះបរគោយន្ត                      អ្នក​មាន​គុណ​បង្ហាត់ឱ្យ

ស្រណោះម្អមស្រែអើយ                  មុន​នឹង​ក្រោយយកទៅ​ស្ល។

ស្រណោះព្រលិតបឹង                      ឈរឡើង​នឹងដូចសសរ

ស្រណោះឈូក​ប​​វរ                         ចិត្តស្មោះសរមិនភ្លេចភក់។

ស្រណោះដើមត្នោតទេរ                 អស់ឯងគេសរសើរ​ខ្ពស់

ស្រណោះរំពាក់លួស                     ញាំុផ្លែជួស​​ការ​អផ្សុក។

ស្រណោះស្មៅកន្ត្រើយ                  នៅ​មិន​ស្បើយនៅ​មិនសុខ

ស្រណោះត្រពាំង​ថ្លុក                      បក្សីកុកមករកត្រី។

ស្រណោះវាលបៃតង                     ជីវិត​ចងជាមេត្រី

ស្រណោះកាលតូចក្ដី                     សប្បាយក្រៃពេលឃើញស្រែ។

Leave a Reply

Your email address will not be published. Required fields are marked *