ការរាយការណ៍ព័ត៌មាន

ក្រុមជម្រើសជាតិកម្ពុជាយកជ័យជំនះទៅលើជប៉ុន ២-៣

ជប៉ុន៖ កាលពីយប់ថ្ងៃព្រហស្បត្តិនេះកីឡាករជម្រើសជាតិកម្ពុជាដែលទៅលេង FIFA នៅជប៉ុនបានយកជំនះក្រុមកីឡាកររបស់ជប៉ុន។ នេះជាមោទនភាពដ៏ធំរបស់ប្រជាជនកម្ពុជាយើង។ កាលពីឆ្នាំ១៩៦៨ កម្ពុជាបានយកជ័យជំនះជប៉ុនម្ដងហើយ ប៉ុន្តែចាប់ពេលចប់សង្គ្រាមស៊ីវិលរួចមកកម្ពុជាលេងបាល់ទាត់ចាញ់គេរហូត សូម្បីតែរក ១គ្រាប់ក៏មិនបាន។ កាលពីយប់មិញ កូនខ្មែរយើងបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រកម្ពុជាដែលលេងមិនដែលឈ្នះ ទៅកម្ពុជាមិនអន់វិញ។ ប្រវត្តិសាស្ត្រនេះបានលើកទឹកចិត្តឱ្យក្មេងជំនាន់ក្រោយមានចិត្តស្រឡាញ់កីឡាបាល់ទាត់ និងមានកម្លាំងចិត្តលេង SEAGAME នៅថ្ងៃខាងមុខនេះ។

នៅកណ្ដាលម៉ោងដំបូងជប៉ុនបានស៊ីខ្មែរយើង១ គ្រាប់មកហើយ ប៉ុន្តែកីឡាករខ្មែរយើងមិនបាក់ទឹកចិត្តទេ រហូតដល់តង់ទី២ ដែលសុផេងបានស៊ុតជប៉ុនបាន ១គ្រាប់វិញ។ កីឡាករខ្មែរចាប់ផ្ដើមមានសង្ឃឹមឡើងវិញ ហើយសុផេងរកបាន ១គ្រាប់ទៀតនៅក្នងនាទី៧២ ប៉ុន្តែជប៉ុនបានស៊ុតមកកម្ពុជាបាន ១វិញ។ នៅទីបំផុតចាន់ វឌ្ឍនាកាបានរក១ គ្រាប់ឱ្យកម្ពុជាទៅចុងម៉ោងប្រកួត។ ពេលត្រឡប់មកកម្ពុជាវិញកីឡាករនីមួយៗទទួលទឹកប្រាក់ចំនួន ២ ០០០ ដុល្លារពីថ្នាក់ដឹកនាំ។

Leave a Reply

Your email address will not be published. Required fields are marked *